Sunday, June 5, 2016
ញាក់សាច់........សង្សារចាស់ទូរស័ព្ទគំរាមកូនក្រមុំចេញពីរោងការ រួចនាំទៅបង្ខាំង និងរំលោភជាង៣ខែ ទើបត្រូវប៉ូលិសចាប់ខ្លួន មាន Video
ញាក់សាច់........សង្សារចាស់ទូរស័ព្ទគំរាមកូនក្រមុំចេញពីរោងការ រួចនាំទៅបង្ខាំង និងរំលោភជាង៣ខែ ទើបត្រូវប៉ូលិសចាប់ខ្លួន មាន Videoនគរបាលការិយាល័យស៊ើបការណ៍នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចាប់បញ្ជូនយុវជនម្នាក់ ដែលជាប់ចោទនាំនាងជាកូនក្រមុំរត់ចេញពីរោងការទៅបង្ខាំងទុកក្នុងផ្ទះជួលមួយកន្លែង ហើយបានរំលោភសេពសន្ថវៈបំផ្លាញអនាគតរបស់នាង ។ យុវជនជាប់ចោទជាព្រានរូបនេះឈ្មោះ ទូច នៅ មានស្រុកកំណើតនៅភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិក មណ្ឌលសុខភាពរកាកោះ បានជាប់ចោទពីករណីពង្រត់មនុស្ស និងប្លន់យកទ្រព្យសម្បត្តិ ។ ចំណែកនារីរងគ្រោះអាយុ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទាក់ទិននឹងការចាប់ខ្លួនយុវជនរូបនេះ ត្រូវបានមន្ត្រីនគរបាលការិយាល័យស៊ើបការណ៍ឱ្យដឹងថា នារីឈ្មោះ ត.គ.ហ គឺជាកូនក្រមុំត្រៀមរៀបមង្គលការ ហើយនៅយប់ថ្ងៃចូលរោងការ ឈ្មោះ ទូច នៅ បានទូរស័ព្ទទាក់ទងទៅនាងកុំឱ្យរួមដំណេក ជាមួយបុរស ដែលត្រូវជាស្វាមីនោះ ។
ទូច នៅ ថែមទាំងគំរាមថា បើមិនធ្វើតាមទេ គេនឹងសម្លាប់គ្រួសារនាងមួយពូជ ព្រមទាំងដុតផ្ទះចោលទៀតផង ។ មន្ត្រីនគរបាលក្រសួងមហាផ្ទៃបានបន្តថា ទូច នៅ បានទូរស័ព្ទគំរាមនាងមិនអស់ចិត្ត គេបានណាត់ទៅជួបនាងទាំងយប់នៅខាងក្រោយភូមិក្នុងថ្ងៃពិធីមង្គលការទៀត។ ទង្វើនេះហាក់ដូចជាមានការព្រមព្រៀងគ្នាណាមួយ បានជាហ៊ានទៅជួបគ្នាស្ងាត់ទាំងយប់បែបនេះ ។ ពេលជួបគ្នានោះនាងត្រូវឈ្មោះ ទូច នៅ គំរាមចាប់បង្ខំឱ្យឡើងជិះម៉ូតូ ហើយបាននាំមកកាន់រាជធានីភ្នំពេញ ចោលរោងការ ធ្វើឱ្យសាច់ញាតិខាងប្រុសរួមទាំងខាងស្រីផងឆោឡោទាំងកណ្តាលយប់ ព្រោះបាត់កូនក្រមុំ ។ ពេលរំដោះនាងចេញផុតពីរោងការហើយ ទូច នៅ បានយកនាងទៅឃុំទុកផ្ទះជួលមួយម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយមាននារី២នាក់ជួយមើលថែរក្សាផង។ ពេញ១យប់ដែលគេចាប់ពង្រាត់នាងចេញពីរោងការ ទូច នៅ បានចាប់បង្ខំរំលោភនាងរហូតបានសម្រេច បន្តបន្ទាប់ជាច្រើនដងទៀតផង តែនារីរងគ្រោះមិនហ៊ានប្រកែកទេ ព្រោះខ្លាចគេសម្លាប់ ។ ការស្នាក់នៅផ្ទះជួលជាមួយជនត្រូវចោទឈ្មោះទូច នៅ និងជនរងគ្រោះ មានរយៈពេលជិតពាក់កណ្តាលខែមេសា ។
English:
Nheaksach ........ girlfriend groom from the wedding leads to confinement and raped more than 3 months, and was arrested Video
Police Criminal Intelligence Bureau of the Department of Interior delivered a young man who accused her run away bride wedding confined to a rental house, rape and destroy her future. Youth charged with hunters, Touch, a native of the village commune Nirvana district, Kampong Speu business center staff rkakaoh accused of kidnapping people and stealing property. The victim, 18-year-old home address Tong District Province. Regarding the arrest of the teenager were police officers, office by the intelligence said the women's names continued. C. Chart is a bride preparing to marry, and at night, extinguishers Touch in the phone related to her not to have sexual relations with a man who was a husband.
Touch also threatened that if you do not perform, they would kill her family breed and arson. Interior Ministry said police Touch minoasachet They arranged to meet her village at night in the back of the wedding day. This seems to concur, that you have to meet such a quiet night. Seeing that she was in touch forced boarding motorcycle and taken to Phnom Penh wedding to relatives including sons and daughters spectacle in the middle of the night for the missing bride. Deliver her out of the marriage and Touch took her to be kept in a rented house near Deum Chamcamorn, with 2 girls to help care for them. 1 night of abducting her from the marriage Touch forced rape her until done so many times, and the victim did not dare argue for fear of death. The home stay with the accused Touch and victims for nearly half of April.
