Wednesday, June 1, 2016
ប៊ុត សីហា បង្ហាញមុខកូនស្រី !
ទីបំផុតតារាចម្រៀងប៊ុត សីហា ដែលកន្លងទៅល្បីថា លាក់មុខប្រពន្ធកូនមិនឲ្យគេដឹងនោះ ពេលនេះ លោកបាន បង្ហាញមុខកូនស្រី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុករបស់ ប៊ុត សីហា គេបានឃើញមានការបង្ហោះនូវរូបក្មេងស្រី ម្នាក់មានអាយុប្រមាណជា ៥ ទៅ ៦ ខែ ដែលមានមុខមាត់ស្អាតបាតគួរឲ្យស្រឡាញ់ធ្វើឲ្យគេមានការចាប់អារម្មណ៍ថា ក្មេងនោះអាចជាកូនរបស់ ប៊ុត សីហា ព្រមទាំងកាន់តែធ្វើឲ្យគេយល់ច្បាស់ទៀតនោះគឺ ដោយសារតែមានការសរសេរសារអមជាមួយ និង រូបភាពក្មេងស្រីនោះថា Good Morning All Friend Together ស្រឡាញ់ខ្លាំងណាស់កូនសំឡាញ់ចិត្តរបស់ប៉ា…។អាចចាត់ទុកថា នេះជាលើកដំបូងហើយ ដែលគេហ៊ានបញ្ចេញនូវរូបភាពកូនស្រី និង បង្ហាញពីទឹកចិត្ត ជាមួយកូន ដែលគួរឲ្យស្រឡាញ់ ។ គេនៅចាំបានថា កន្លងមក ប៊ុត សីហា ត្រូវបានមហាជនមួយចំនួនកត់សម្គាល់ឃើញថា លោកមិនដែល បង្ហាញថា រូបលោកមានប្រពន្ធកូនឡើយ ពោលគឺមានការលាក់លៀមរហូត ព្រោះខ្លាចបាត់បង់ប្រជាប្រិយភាពខ្លួននៅពេលអ្នកផងដឹងថា មិនមែនជាបុរសនៅលីវនោះ ។ នៅពេលគេឃើញសកម្មភាពឬរូបថតកូនស្រីរបស់ ប៊ុត សីហា ដូច្នេះ គេក៏បានសរសើរ និង ធ្វើការប្រៀបធៀប ថា ដូចជាលោក អ៊ាម វន្នី ដែលជាអ្នកចម្រៀងម្នាក់មានចរិតល្អ ទោះជាមានប្រពន្ធកូន ក៏គេមិនលាក់ដែរ តែកេរ្តិ៍ឈ្មោះរបស់គេ នៅតែល្បីមិនស្រកស្រុតទៅណាឡើយ ពោលគឺមានតែគេសរសើរថែមទៀត ៕
English:
Chan Kong female singer famous last August Buth hidden wife and children, do not let them know that this time he appeared daughter through the social network Facebook. Recently, in an account of Facebook's Buth August, they saw there was posted a picture of a girl aged about 5 to 6 months looks neat lovely make them the impression that the boy may be a son of Buth August, as well as increasingly making them a clear understanding is that due to write messages accompanied with pictures that girl, Good Morning All Friend Together love very much my baby heart of Pakistan ....
This can be considered first, and they dare to express daughter and expressed with a lovely child. They remember that past August Buth Some people noticed that he did not show that he has a wife and children, openly, for fear of losing its popularity, when you know that not a single men. When they saw the action photo or your daughter Buth August so they also praised and compare that, like Mr. Eam Vanny, a singer, one has the attitude despite a wife and children, they do not hide, but his reputation still well-known not srakasrot going ie only admired more.









