Powered by Blogger.

Tuesday, June 7, 2016

អាថ៌កំបាំងនៃវិធីការពារ និង​បន្សាបជាតិស្រវឹង

អាថ៌កំបាំងនៃវិធីការពារ និង​បន្សាបជាតិស្រវឹង


វាជាវិធីដ៏ប្រសើរបំផុតដែលមនុស្សម្នាក់ៗគួរតែដឹង និងចេះកំណត់ខ្លួនឯង មុនពេលពិសាគ្រឿងស្រវឹងដែលធ្វើឱ្យផ្តល់ផលប៉ះពាល់ដល់សុខភាព។ ក្នុងករណីដែលអ្នកមានការស្ទាក់ស្ទើរ អ្នកអាចប្រើអាហារមួយចំនួនសម្រាប់បន្សាបជាតិស្រវឹង។ អ្នកជំនាញផ្នែកឱសថបានឱ្យដឹងថា មានអាហារ ៤ប្រភេទដែលអាចជួយការពារ និងបន្សាបជាតិស្រវឹងប្រសើរបំផុត។



+ ដើម្បីបន្សាបជាតិស្រវឹង
ការប្រើទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាមានជាតិអាស៊ីត ហើយអាចផ្តល់នូវជាតិទឹកគ្រប់គ្រាន់នៅក្នុងការធ្វើអុកស៊ីតកម្ម នៃគ្រឿងស្រវឹងដោយជួយឲ្យរាងកាយចៀសផុតពីការខ្សោះជាតិទឹក។ ទឹកក្រូចឆ្មាអាចជួយបន្សាបជាតិស្រវឹងបាន។
ប្រើសំបកចេក ឬធាងចេក
ប្រើត្បាល់បុកប្រហែលជា ៥០ ក្រាមនៃសំបកចេក ឬធាងចេកលាយជាមួយទឹកល្មម បន្ទាប់មកផឹក វាចូលក៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិស្រវឹងផងដែរ។

ម្សៅមី
វិធីសាស្ត្រដែលងាយស្រួលបំផុតគឺគ្រាន់តែចាក់ទឹកលាយជាមួយនឹងម្សៅមី ក្រូចឆ្មា ១ ចំហៀង បន្ទាប់មកផឹកជាមួយនឹងទឹកសាបធម្មតា។

ទឹកដូង
ទទួលទានទឹកដូង ១ ទៅ ២ ផ្លែ អាចជួយបន្សាបជាតិស្រវឹង និងជួយការពារកោសិកាថ្លើម។

+ តិចនិចការពារកុំឱ្យស្រវឹង
មុនពេលពិសាគ្រឿងស្រវឹង ត្រូវផឹកទឹកដូងខ្ចី ១ ផ្លែ និងសាច់ដូងស្ងួត ១ ដុំ ដូច្នេះយើងនឹងអាចការពារកោសិកាថ្លើម និងជួយកំណត់នូវជាតិស្រវឹងដែលចូលមកក្នុងខ្លួនយើងបាន។ គំនិតបែបនេះអាចជួយឱ្យយើងទាំងអស់គ្នាមានភាពសប្បាយរីករាយ ប៉ុន្តែវាក៏មិនអាចការពារ ឬធានាយើងបានពេញមួយរយភាគរយទេ។ ទោះជាយ៉ាងណាក៏ដោយ វិធីដែលល្អនៅតែស្ថិតនៅលើខ្លួនរបស់អ្នក ជាអ្នកដឹងនៅពេលជាតិស្រវឹងចូលខ្លួន៕

English:

The secrets of how to prevent and neutralize alcohol 


It's the best way that everyone should know and identify themselves before drinks that provide health effects. In case you are reluctant, you can use some food for alcohol detoxification. Medical experts said that there are 4 types that can help prevent and neutralize alcohol.

To neutralize alcohol
Using lemon juice
Lemon acid, can provide enough water in the oxidation of alcohol helps the body avoid dehydration. Lemon juice can help neutralize alcohol.
Using banana bark or theangchek
Tbalbok about 50 grams of banana bark or theangchek sufficiently mixed with water, then drink it also effectively neutralize alcohol.

Flour
The easiest method is to simply pour flour mixed with lemon 1 side, then drink with fresh water.

coconut
Drinking coconut water 1 to 2 can help neutralize alcohol and protect liver cells.

+ Technical prevent drunk
Before drinking alcohol, drink daungokhchei 1 and sachdaungosnguot 1 piece, so we will be able to protect liver cells and help determine the alcohol into the body. This attitude can help us all to have fun, but it also can prevent or ensure we have a full one hundred percent. However, the best way is still on your own, you know, when drunk.