Powered by Blogger.

Monday, June 6, 2016

ក្រសួង​វប្បធម៌​​ឆ្លើយ​តប​ការ​មហាជនចំពោះ​​ថៃ​គ្រោង​ស្នើ​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​ពិភពលោក

ក្រសួង​វប្បធម៌​​ឆ្លើយ​តប​ការ​មហាជនចំពោះ​​ថៃ​គ្រោង​ស្នើ​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​ពិភពលោក


រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ បន្ទាប់​ពី​មាន​ប្រតិកម្ម និង​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ខ្មែរ​រឿង​ប្រទេស​ថៃ​គ្រោង​ស្នើ​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​ពិភពលោក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​៣ មិថុនា ២០១៦ ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​មាន​សាធារណ​មតិ​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ចាប់អារម្មណ៍​ទៅ​លើ​ល្ខោនខោល​ដែល​ជា​ទម្រង់​សិល្បៈ​វប្បធម៌​អ​រូ​បិ​មួយ​របស់​កម្ពុជា និង​របស់​ប្រទេស​ជិតខាង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូ​ណេ​ស្គូ ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ក្នុង​នាម​ជា​រដ្ឋ​សមាជិក​មួយ​នៃ​អង្គការ​យូ​ណេ​ស្កូ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​ចុះ​របាំ​ក្បាច់​បុរាណ​ខ្មែរ ឬ​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅ​ឆ្នាំ​២០០៣ ។

បន្ទាប់​មក​ក្រសួង​វប្បធម៌​បាន​រៀបចំ​បញ្ជី​ឈ្មោះ​ទម្រង់​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជា​អាទិភាព​មួយ​ចំនួន​ទៀត​មាន​ជា​អាទិ៍ ល្ខោនស្បែក​ធំ ល្ខោនខោល ចាប៉ី​ដង​វែង និង​តម្បាញ​សូត្រ ។​ល​។ ត្រៀម​ដាក់​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ ។ ជា​លទ្ធផល​ល្ខោនស្បែក​ធំ​ត្រូវ​បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ និង​ល្បែង​ទាញព្រ័ត្រ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៥ ។

កាលពី​ខែមីនា ឆ្នាំ​២០១៥ ក្រសួង​បាន​បញ្ជូន​ឯកសារ​ចាប៉ី​ដង​វែង ដែល​បាន​រៀបចំ​ចប់​សព្វគ្រប់​ទៅ​អង្គការ​យូ​ណេ​ស្កូ ហើយ​ក៏​កំពុង​សិក្សា​ចងក្រង​ឯកសារ​ដែល​ជា​អាទិភាព​បន្ត​ទៀត​ដូច​ជា ក្បាច់គុន​ល្បុក្កតោ ភ្លេងអារក្ស និង ល្ខោនខោល ដើម្បី​ស្នើ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៅ​ឆ្នាំ​ខាង​មុខ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជម្រាប​ជូន​សាធារណជន​ទូទៅ​ថា រាល់​ការ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ឬ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ក្តី គឺ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ចំ​បាច់​ដែល​អង្គការ​យូ​ណេ​ស្កូ តម្រូវ​ឲ្យ​គ្រប់​ជនជាតិ និង​គ្រប់​ប្រទេស​លើ​ពិភពលោក ពុំ​មែន​ធ្វើ​តាមតែ​ការ​ប្រកាស ការ​នឹកឃើញ ឬ​តាម​អារម្មណ៍​រំភើប​របស់​អ្នក​ណាមួយ ឬ​ប្រទេស​ណាមួយ​នោះ​ឡើយ ។ ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ធ្វើ និង​កំពុង​ធ្វើ​អស់ពី​លទ្ធភាព និង​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​បាន ក្នុង​បំណង​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជាតិ​យើង ។

ជា​ការណ៍​ពិត​ណាស់​កម្ពុជា​ក៏​បាន​ត្រៀម​ស្នើ​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​ពិភពលោក​ដែរ ដូច​អ្វី​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​លើក​ឡើង​នោះ ។ ជាក់ស្តែង​កាលពី​ខែកញ្ញា ឆ្នាំ​២០១០ លោក​ហុ​ឹ​ម ឆែម រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាង​ថា កម្ពុជា​បាន​រៀបចំ​ឯកសារ​រួចរាល់​ហើយ ដើម្បី​ត្រៀម​បញ្ជូន​ប្រាសាទបន្ទាយឆ្មា​ជា​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ចាប៉ី​ដង​វែង និង​ល្ខោនខោល ទៅ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ហើយ​ជា​បន្តបន្ទាប់​នឹង​គ្រោង​ដាក់​ប្រាសាទសំបូរព្រៃគុក តម្បាញ​សូត្រ និង​ទីក្រុង​បុរាណ​អង្គរបុរី ។

ប្រតិកម្ម​របស់​មហាជន​ខ្មែរ​ចំពោះ​ដែល​ថៃ​ចង់​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ជាក់ស្តែង​តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា  «​សូម​នាំ​គ្នា​ជួយ​សិល្បៈ​ល្ខោនខោល​ផង​បើ​ពិតជា​មាន​ឈាម​ខ្មែរ​និង​ឧត្តមគតិ​ខ្មែរ ។ ល្ខោនខោល គឺជា​របស់​ខ្មែរ​តាំងពី​បុរាណ​មក ។ ល្ខោនខោល​មិនមែន​ជា​របស់​ថៃ​ទេ បើ​បងប្អូន​ស្រឡាញ់​គាំទ្រ​ល្ខោនខោល​សូម​ជួយ Share បន្ត​ឱ្យ​ពិភព​បាន​ដឹងផង​ថា ល្ខោនខោល គឺ​មាន​ប្រភព​ដើម​ជា​របស់​ខ្មែរ ពិត​ៗ​មិនមែន​ជា​របស់​ថៃ​ទេ ។ ថៃ​ប្រកាស​ដាក់​ល្ខោន​មុខ​ស្វា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (UNESCO) ចុះ​ខ្មែរ​យើង​ចាំ​ទាល់តែ​គេ​ចុះហត្ថលេខា​ហើយ បាន​សុំ​វ៉ា​យក​មក​វិញ​ឬ ?​» ។

អ្នកដឹកនាំ​រឿង និង​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​ប្រចាំ​ទូរទស្សន៍​អប្សរា​លោក​ហ្វៃ សំអាង អះអាង​ដោយ​ភ្ជាប់​ជាមួយនឹង​វី​ដេ​អូ​ឃ្លី​ប​ស្តី​ការ​សម្តែង​ល្ខោនខោល​ថា «​នេះ​គឺ​របាំ​ល្ខោនខោល​សិល្បៈ​មា​នវ​យ័​ចំណាស់​របស់​ខ្មែរ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី APSARA AWARD 2016 របស់​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ សម្តែង​ដោយ​លោក​ឌី​ម ឧត្តម ។ ក្នុង​ពេល ថ្មី​ៗ​នេះ​ប្រទេស​ថៃ​ចង់​ដាក់​ល្ខោនខោល​របស់​ខ្លួន​ដែល​មាន​ទម្រង់​ដូច​សិល្បៈ​យើង​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។ សូម​ជួយ​ចែកចាយ​បន្ត​ដើម្បី​ឱ្យ​ពិភពលោក​កាន់តែ​ដឹង​ច្បាស់​ថា​សិល្បៈ​មួយ​នេះ​ជា​សិល្បៈ​របស់​ខ្មែរ ពិត​ៗ ។ កូន​ខ្មែរ​ទាំងអស់​ត្រូវ​តែ​ឈ្វេងយល់ និង​ស្រឡាញ់​សិល្បៈ​របស់​ខ្លួន ទូរទស្សន៍​អប្សរា​អភិរក្ស​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ ។

មិនមែន​មាន​តែ​អ្នកសិល្បៈ​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បង្ហាញ​ការ​មិន​ពេញចិត្ត និង​ប្រឆាំង​ថៃ ដែល​ចង់​ដាក់​ល្ខោនខោល​ជា​បេ​តិក​ក​ភណ្ឌ​ពិភពលោក ហើយ​ចង់ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទប់ស្កាត់ ។

រដ្ឋាភិបាល​ថៃ​កំពុង​តែ​រៀបចំ​ដាក់​បញ្ចូល​របាំ​ល្ខោន​ពាក់​របាំងមុខ ឬ​ល្ខោនខោល (Khon Masked Dance) ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ។ ការ​ដាក់​បញ្ចូល​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ដែល​គ្រោង​ដាក់​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​ប្រាំ ក្នុង​បញ្ជី​របស់​យូ​ណេ​ស្កូ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ។

បើ​តាម​កាសែត Bangkok Post បន្ទាប់​ពី​គម្រោង​ដាក់​របាំ​ល្ខោនស្បែក​មុខ​ក្នុងឆ្នាំនេះ រដ្ឋាភិបាល​ថៃ នឹង​បន្ត​ដាក់​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​ចំនួន​បួន​ទៀត ទៅ​ក្នុង​បញ្ជី​របស់​យូ​ណេ​ស្កូ ក្នុង​នោះ​មាន​ប្រដាល់​មួយ​ថៃ  ម៉ាស្សា​បែប​ប្រពៃណី របាំ​ល្ខោន​ន​រា​ហ៍ (Nora dance drama) និង​ម្ហូប​ប្រពៃណី ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត​៕

English:

Ministry of Culture, public response to the plans of masked World Heritage

Phnom Penh: Ministry of Culture and Fine Arts has issued a Press Release following the reaction and the interest of the masses Khmer Thailand Submission of masked world Heritage.
According to a press release of the Ministry of Culture and Fine Arts, on June 3, 2016, said recently there are many public social networks have expressed interest to the masked dance, a cultural art form Cameroon's dream of Cambodia and neighbors Registration relating to the intangible cultural heritage of the UNESCO Moscow. Ministry of Culture and Fine Arts to inform the public knows that, as a member state of UNESCO Cambodia has ratified a party to the Convention on the protection of intangible cultural heritage that allows Cambodia Khmer classical dance, Royal Ballet assets into the list of intangible cultural heritage of humanity in 2003.
Then the Ministry of Culture has prepared a list of intangible cultural heritage forms a number of priorities, including Sbeik of masked long Chapei silk weaving.. Ready to submit to UNESCO. As a result, big Sbeik is registered in the list of intangible cultural heritage on 25 November 2005 and tug on 2 December 2015.
In March 2015, the Ministry sent a long Chapei who have already completed to UNESCO and studying documents The priority continued as bokator phlengarok and masked dance to intangible Heritage list in the year ahead.
Taking this opportunity, the Ministry of Culture and Fine Arts to inform the general public that the World Heritage List or the intangible cultural heritage of humanity The tribunal is to follow the rules and procedures necessary to Unesco requires that all people and all countries of the world do not only post recall or excitement or any country. Working Group of the Ministry of Culture and Fine Arts has worked hard and are doing our best, and by all means possible in order to protect the interests our nation.
Of course, he was ready to submit a set of masked World Heritage as well as the Ministry of Culture and Fine Arts, said that . In fact, in September 2010, ringing Chhem, Minister of Culture and Fine Arts, said Cambodia was ready to ready to send Temple Heritage world and harps times longer and masked dance to the intangible cultural heritage of humanity, and a series of silk weaving and planned to temple and the ancient city of Angkor Borei.
The reaction of a Khmer Thai masked dance is obvious that the World Heritage actress her Monday Leakena Facebook, she said, have helped the art of masked bloody Khmer and Khmer ideals. Masked dance is an ancient Khmer. Of masked and not from Thailand, but if you love the support of masked share continue to let the world know that masked dance is the origin of the Khmer certainly not from Thailand. Thailand declared a monkey theater as World Heritage (UNESCO), Khmer, we wait until they signed and asked Eve or ?.
Director and art organizers Apsara TV, fiber evidence claimed by connecting a video clip on the performance of masked this is the art of masked dances yuan aging Khmer are shown in APSARA Apsara Awards 2016 on TV Channel 11 performances by Odom. In recent Thai masked dance its artistic forms, such as a World Heritage site. Please help spread the world continues to become more aware that art is the art of the Khmer real. Khmer children are still seeing their art and love Apsara TV preserve all forms of Khmer art.
Not only have a number of artists, but the owner of Facebook, many expressed dissatisfaction and Thailand who want to put a masked dance world heritage and wants the Ministry of culture and Fine Arts blocked.