Powered by Blogger.

Saturday, June 4, 2016

អ្នកគ្រូ​ជាប់​ទោស ​ព្រោះ​រួមរ័កជាមួយ​កូនសិស្ស​អាយុ​13​ឆ្នាំ

អ្នកគ្រូ​ជាប់​ទោស ​ព្រោះ​រួមរ័កជាមួយ​កូនសិស្ស​អាយុ​13​ឆ្នាំ


ទូរទស្សន៍ KHOU-TV រាយការណ៍​ថា បើតាមរដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិកឱ្យ​ដឹង​ថា អ្នកគ្រូ​ស្រស់​ស្អាត​ម្នាក់​នាង Alexandria Vera ជា​គ្រូបង្រៀន​មធ្យមសិក្សា​ថ្នាក់​ទី​៨ វ័យ​២៤​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កូនសិស្ស​របស់​ខ្លួន​ វ័យ​១៣​ឆ្នាំ ដោយបាន​បង្កើត​ចំណង​ស្នេហ៍​ខុស​វ័យ​តាំងពី​ឆ្នាំ​២០១៥ ហើយ​មាន​ផ្ទៃពោះ​នៅ​ខែមករា ២០១៦ តែ​នាង​បាន​យក​កូន​ចេញ​នៅ​ខែកុម្ភៈ ​បន្ទាប់​ពី​ការចាប់ផ្តើម​ស៊ើបអង្កេត​របស់​ប៉ូលិស ។

ឥឡូវនេះ​កូនសិស្ស​ម្នាក់​នោះ​មាន​អាយុ​១៤​ឆ្នាំ​ហើយ ខណៈ​អ្នកគ្រូ​ជាប់ចោទ​ត្រូវ​គេ​បណ្តេញ​ចេញពី​សាលា Stovall Middle School តំបន់ Houston សហរដ្ឋអាមេរិក និង​ស្ថិត​ក្នុង​ពន្ធនាគារ​រដ្ឋ​តិច​សាស់​បន្ទាប់​ពី​ប៉ូលិស​មាន​ដីកាចាប់ខ្លួន​ស្របច្បាប់​ពី​ភាគី​ដើមបណ្តឹង ។

នាង Vera បាន​បដិសេធ​រាល់​ការ​ឆ្លើយ​សំនួរ​នានា​នៅ​ពេល​អ្នករាយការណ៍​ទូរទស្សន៍​KTRK-TV សួរ​នៅ​តុលាការ ។
យោង​តាម​ឯកសារ​តុលាការ​នាង Vera ប្រាប់​អ្នកស៊ើប​អង្កេត​ថា នាង​បាន​ជួប​កូនសិស្ស​កាលពី​ឆ្នាំ​២០១៥​អំឡុង​ពេល​រដូវក្តៅ ហើយ​ជា​កូនសិស្ស​ក្នុង​ថ្នាក់​របស់​នាង ។

នាង​បញ្ជាក់​ថា កូនសិស្ស​បាន​លែបខាយ​នាង​ដោយ​ការ​សួរនាំ​រឿង​ឈ្មោះ​គណនី​បណ្តាញ​កម្សាន្ត Instagram​។ ពេល​នោះ​នាង​បាន​បដិសេធ តែ​ក្រោយមក​នាង​លង់​ស្នេហ៍​គេ គឺ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ធ្វើ​តាម​បេះដូង​ខ្លួនឯង​ទេ ។

ចាប់តាំងពី​ពេល​នោះ​មក​ស្នេហា​រវាង​នាង Vera និង​កូនសិស្ស​ពុះកញ្ជ្រោល​ឡើង ដោយ​មាន​សកម្មភាព​ដូច​ជា​ឱប​ថើប​ក្នុង​រថយន្ត​របស់​នាង និង​ការ​រួម​ភេទ​លើក​ដំបូង​នៅផ្ទះ​របស់​កូនសិស្ស​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត នាង​និង​កូនសិស្ស​បាន​រួម​ភេទ​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅ​ហើយ​នៅផ្ទះ​របស់​នាង ដោយ​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។

នាង Vera ប្រឈម​ការ​ជាប់គុក​ពី​២៥​ទៅ៩៩​ឆ្នាំ​ លើ​បទឧក្រិដ្ឋ​រំលោភ​បំពាន​ផ្លូវភេទ​កូនសិស្ស​ជា​អនីតិជន​ដោយ​រដ្ឋ​អាជ្ញា​មាន​វត្ថុ​តាង​បង្ហាញ​ពី​ខែកញ្ញា ២០១៥ រហូត​ដល់​ខែមករា ២០១៦ ។ នេះ​មិនមែន​ជា​ករណី​ទី​១​ទេ ដែល​អ្នកគ្រូ​បង្រៀន​រំលោភ​បំពាន​ផ្លូវភេទ​កូនសិស្ស​ខ្លួនឯង ពោល​គឺ​ធ្លាប់​កើត​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​នៅ​សហរដ្ឋអាមេរិក​ច្រើន​ករណី​មក​ហើយ​។ អ្នកគ្រូ​ទាំងនោះ​ត្រូវ​សាលា​បណ្តេញចេញ ពិសេសប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ៕



English:

Teacher sentenced for sex with 13-year-old student
KHOU-TV television reported, according to US prosecutors said her teacher beautiful Alexandria Vera, a teacher of secondary grades 8, 24, was charged with charges of sexual assault on a 13-year-old student of its established relationship since 2015, and was pregnant in January 2016 she took the child out in February after police began investigating.
Now, a student, 14 years old, while the teacher was accused expelled from school Stovall Middle School in Houston and the Texas Prison Texas police after a warrant legitimate civil parties.
Vera has refused to answer questions when KTRK-TV television reporter asked in court.According to court documents, she Vera told investigators that she met a student in 2015. During the summer, the students in her class.
She said her students TEASER asked account name entertainment network Instagram. When she refused, but later she falls in love, there is no word from his own heart.
Since then, the relationship between Vera and students seething with activities such as hugging and kissing in her car and sex The first home of the pupil. In addition to her other students had sex almost become accustomed to her home, they love each other to come.
Vera faces 25 to 99 years in prison on felony sexual abuse of juvenile students by the prosecution evidence shows September 2015 until January 2016. This is not the case 1 teacher sexually abused student, ever happened in similar cases United States case. School teachers were expelled to face legal action.